បញ្ជាក់៖ នេះជាវិធីសាស្ត្រ និងបទពិសោធផ្ទាល់ខ្លួន។ ក្នុងការបង្កើតមុខរបរអ្វីមួយ, ជំហានដំបូងត្រូវធ្វើឲ្យខ្លួនអ្នកមានគំនិតសិន។ ដើមី្បឲ្យមានគំនិត, អ្នកគួរ៖ - រៀនពីប្រវត្តិសមាជិកគ្រួសារ - ចូលសិក្សានៅសាលា - ធ្វើការយកបទពិសោធដោយផ្ទាល់ ១. រៀនពីប្រវត្តិសមាជិកគ្រួសារ បើសិនជានៅក្នុងគ្រួសាររបស់អ្នកមានសមាជិកដែលជាអ្នកជំនួញ និងជាអ្នកបង្កើតរបរនោះដោយផ្ទាល់ខ្លួនគាត់ មិនមែនបន្តពីឪពុកម្តាយ, នោះជាឱកាសល្អសម្រាប់អ្នក។ សូមសួរគាត់ថាគាត់ចាប់ផ្តើមមុខរបរដំបូងបំផុតដោយវិធីណា។ ក្រោយពីស្តាប់ហើយ, អ្នកប្រាកដជាអាចមានគំនិតថា អ្នកគួរចាប់ផ្តើមធ្វើអ្វីដំបូងគេ ដើមី្បធ្វើឲ្យមុខរបររបស់អ្នកឲ្យចេញជារូបរាង។ ២. ចូលសិក្សានៅសាលា ចំពោះអ្នកដែលគ្មានសមាជិកគ្រួសារជាអ្នកជំនួញ (ឬមានដែរតែជាសាច់ឆ្ងាយ) អ្នកអាចមានជម្រើសចូលរៀនផ្នែកជំនួញ មិនថានៅសាកលវិទ្យាល័យឬវគ្គខ្លីក៏បាន។ ៣. ធ្វើការយកបទពិសោធដោយផ្ទាល់ ប្រសិនបើអ្នកគ្មានចំណុចទាំងពីរខាងលើ ហើយចង់បង្កើតមុខរបរ, វិធីមានតែមួយទេ គឺអ្នកត្រូវតែចូលធ្វើការយកបទពិសោធដោយផ្ទាល់។ ឧទាហរណ៍ អ្នកចង់បើកហាងលក់គ្រឿងទេស, អ្នកគួរចូលធ្វើការនៅហាងលក់គ្រឿងទេស ហើយអំឡុងធ្វើការនោះ អ្នកគួរសិក្សា និងឈ្វេងយល់ពីដំណើរការលក់ដូរទាំងមូលរបស់ហាង និងប្រវត្តិរបស់ម្ចាស់ហាង ជាពិសេសតើគាត់ចាប់ផ្តើមយ៉ាងដូចម្តេច។ ចំណុចនេះសំខាន់ណាស់ ហើយជាទូទៅ គេប្រាប់តែក្រុមគ្រួសារគេប៉ុណ្ណោះ ប៉ុន្តែបើអ្នកបានស៊ើបសួរខ្លះ ទោះមិនដឹងចំណុចស៊ីជម្រៅក៏ដោយ ក៏អាចបានដឹងព័ត៌មានខ្លះៗពីរបៀបគេចាប់ផ្តើម ដែលអាចធ្វើជាទុនសម្រាប់ឲ្យខ្លួនអ្នកមានគំនិតដែរ។ ចំណាំ៖ គន្លឹះសំខាន់មួយដែលមិនអាចខ្វះបានក្នុងការបង្កើតគំនិត នោះគឺមិនថាអ្នកសួរគេផ្ទាល់មាត់ឬសិក្សានៅសាលាក៏ដោយ, អ្នកត្រូវតែកត់ត្រាព័ត៌មានទាំងនោះឲ្យចេញជាអក្សរ៕ … Continue reading ចង់បង្កើតមុខរបរ, តើចាប់ផ្តើមដូចម្តេច?
Month: June 2025
រឿង «អគារមុខតារាងបាល់ទាត់»
និពន្ធដោយ ភូ ចរិយា នៅពេលល្ងាច ម៉ោងប្រហែល ៥, នៅមុខអគារក្នុងសាកលវិទ្យាល័យមួយកន្លែង ក្នុងក្រុងភ្នំពេញ, សិស្សប្រុសៗប្រមាណជាប្រាំបីនាក់កំពុងលេងទាត់បាល់។ រត់សុខៗ ម្នាក់ៗស្រាប់តែបង្អង់ល្បឿន ហើយចេះតែងាកមើលអគារ។ នៅជាន់ទីបីនៃអគារ មាននារីម្នាក់កំពុងឈរសម្លឹងមកពួកគេ។ នាងឈរតែឯង។ ប៉ុន្តែពួកគេមិនមែនចាប់អារម្មណ៍នឹងការណ៍ដែលនាងមើលពួកគេទេ។ ពួកគេចាប់អារម្មណ៍នឹងរបស់ដែលនៅលើជញ្ជាំងក្រោយខ្នងរបស់នាង។ មួយស្របក់ក្រោយមក ពួកគេឈប់លេង ហើយប្រញាប់ចាកចេញ។ ចំណែកនារីដែលឈរនៅលើអគារ, ក្រោយពីក្រុមទាត់បាល់ចាកចេញ, នាងបានយកទូរស័ព្ទដៃចេញមក និងឃើញមានសារមួយ។ ក្រោយពីអានសាររួច នាងដើរចេញ។ ពេលនោះ ស្រាប់តែឮសំឡេងសើច, នាងក៏ងាកក្រោយ ក៏ឃើញខ្មោចស្រីម្នាក់, សក់វែងទម្លាក់ចុះមកក្រោមដល់ឥដ្ឋ, ឃើញដៃព្រាលៗ, ហើយចង្កេះចេញពីជញ្ជាំងដែលនៅចំពីក្រោយកន្លែងដែលនាងឈរអម្បាញ់មិញ។ គ្រាន់តែឃើញដូច្នេះ, នាងស្រាប់តែគាំង ហើយនៅពេលដែលខ្មោចស្រីបង្វិលក្បាលបែរមុខមករកនាង បង្ហាញនូវភ្នែកដែលធំប៉ុនស៊ុតមាត់ និងមាត់ញញឹមវែងដល់គុម្ពត្រចៀក, នាងក៏ដួលសន្លប់មួយរំពេច។ ពេលដឹងខ្លួន នាងកំពុងស្ថិតនៅក្នុងការិយាល័យសាស្ត្រាចារ្យ។ ជុំវិញខ្លួននាងមានបុគ្គលិកស្រីដែលប្រចាំការនៅការិយាល័យ និងក្រុមលេងបាល់អម្បាញ់មិញ។ បុគ្គលិកស្រីបានសួរថាមានរឿងអ្វី? នាងក៏ប្រាប់ថា នាងជាសិស្សថ្នាក់វេនយប់ តែថ្ងៃនេះនាងមិនបានដឹងថាគ្រូប្តូរថ្នាក់ទេ ដូច្នេះនាងក៏ឈរចាំនៅមុខថ្នាក់ដែលនាងធ្លាប់រៀន។ ពេលនាងយកទូរស័ព្ទចេញមកមើលម៉ោង ក៏ឃើញសារមិត្តរួមថ្នាក់ប្រាប់ថា គ្រូប្តូរទៅរៀននៅអគារផ្សេង។ ពេលនាងដើរចេញមក ស្រាប់តែឮសំឡេងមនុស្សស្រីសើចនៅពីក្រោយខ្នងរបស់នាង នាងក៏ងាកមើល ក៏ឃើញខ្មោច។ … Continue reading រឿង «អគារមុខតារាងបាល់ទាត់»
ផែនការទីផ្សារហាងលក់សត្វចិញ្ចឹមក្នុងទឹក
បញ្ជាក់៖ នេះជាគំនិត និងវិធីសាស្ត្រផ្ទាល់ខ្លួន។ ១. គោលបំណង - ដើមី្បលើកតម្កើងហាង - ដើមី្បផ្សព្វផ្សាយពីទំនិញ - ដើមី្បបំផុសគំនិតមើលថែសុខភាពដោយប្រើការចិញ្ចឹមសត្វទឹក ២. រយៈពេលផែនការ - បួនសប្តាហ៍ ៣. វេទិកាដែលប្រើ - អនឡាញ - ឈ្មោះ ៖ - ព័ត៌មានប្រវត្តិរូប៖ ស្លាកសញ្ញា, អាសយដ្ឋាន, លេខទូរស័ព្ទ ៤. យុទ្ធសាស្ត្រទីផ្សារ ៤.១. ដំណាក់កាលទី ១ ៤.១.១. ឈ្មោះ ខ្ញុំមានវត្តមាន។ ៤.១.២. គោលបំណង - ដើមី្បណែនាំពីហាង - ដើមី្បណែនាំពីទំនិញ ៤.១.៣. វិធីសាស្ត្រ ៤.១.៣.១. មាតិកា - ដាច់ដោយឡែក - វីដេអូ + រយៈពេល - ក្រោម ៥ វិនាទី … Continue reading ផែនការទីផ្សារហាងលក់សត្វចិញ្ចឹមក្នុងទឹក
បែបបទដាក់កាលបរិច្ឆេទលើឯកសាររដ្ឋបាលទូទៅ
ជាទូទៅ ឯកសាររដ្ឋបាលស្ថាប័នរដ្ឋធ្វើលើក្រដាស A4។ ដូច្នេះពេលប្រើពាក្យ «ក្រដាស» សម្រាប់ឯកសាររដ្ឋបាល គឺសំដៅដល់ក្រដាស A4 ទាំងមូលតែម្តង។ តាមបែបបទរដ្ឋបាល, អត្ថបទមិនសរសេរពេញលើក្រដាសទេ។ អត្ថបទត្រូវសរសេរក្នុងប្រអប់មានខ្សែបន្ទាត់រុំព័ទ្ធ ដែលអាចមើលឃើញក្នុងកុំព្យូទ័រ។ ការបែងចែកផ្នែកនៃក្រដាស៖ - ចាប់ពីឈ្មោះនាយកដ្ឋានឡើងទៅ ហៅថា «ផ្នែកខាងលើក្រដាស» ឬ «ផ្នែកខាងលើនៃសន្លឹក»។ - ចាប់ពីខ្សែបន្ទាត់រុំព័ទ្ធដែលស្ថិតនៅក្រោមចុះទៅក្រោម ហៅថា «ផ្នែកខាងក្រោមក្រដាស»។ - ចុងក្រដាសហៅថា ចុងសន្លឹក។ ឯកសាររដ្ឋបាលទូទៅដែលចរាចរក្នុងស្ថាប័នមានដូចជា៖ - របាយការណ៍ - កំណត់ហេតុ - និងសំណើសុំផ្សេងៗ ត្រូវផ្តើមដោយពាក្យ «សូមគោរពជូន»។ ចាប់ពីពាក្យ «សូមគោរពជូន» នេះ ជាទូទៅអាចហៅថា «អត្ថបទ» ឬ «អត្ថបទឯកសារ» ហើយអត្ថបទឯកសារចប់នៅត្រឹមឃ្លា៖ សូម.................... ទទួលនូវការគោរពពី...............។ គ្រប់ឯកសាររដ្ឋបាលត្រូវតែមានកាលបរិច្ឆេទ។ សម្រាប់ឯកសាររដ្ឋបាលទូទៅចរាចរក្នុងស្ថាប័ន ដូចដែលបានរៀបរាប់ខាងលើ ត្រូវដាក់កាលបរិច្ឆេទបន្ទាប់ពីអត្ថបទ។ ដោយឡែក ចំពោះ «លិខិតអញ្ជើញ» បុគ្គល, អង្គភាព … Continue reading បែបបទដាក់កាលបរិច្ឆេទលើឯកសាររដ្ឋបាលទូទៅ