និពន្ធដោយ ភូ ចរិយា ដាក់ពាក្យធ្វើការពីរកន្លែង។ មួយជាអ្នកម៉ាស្សា មួយជាអ្នករត់តុ។ ជាប់ទាំងពីរ។ ខ្ញុំសម្រេចរើសយកការងារម៉ាស្សា ព្រោះបានប្រាក់ខែហើយមានកន្លែងស្នាក់នៅទៀត, មិនបាច់ដេកផ្ទះជួលប្រជ្រៀតគ្នា។ ធ្វើការនៅហ្នឹង ខ្ញុំរីករាយណាស់។ មិត្តរួមការងារល្អ ហើយថៅកែក៏ចិត្តបាន។ ប៉ុន្តែផ្ទះហ្នឹងដូចមិនស្វាគមន៍ខ្ញុំទេ។ ផ្ទះនេះជាផ្ទះល្វែង, បីជាន់ និងវែង។ ផ្នែកខាងមុខតាំងពីជាន់ផ្ទាល់ដីដល់ជាន់ទីពីរជាកន្លែងម៉ាស្សា។ ផ្នែកខាងក្រោយនៃជាន់ទីមួយ និងទីពីរជាកន្លែងគ្រួសារថៅកែរស់នៅ។ ជាន់លើបង្អស់ជាផ្ទះបាយ និងកន្លែងបោកគក់ហាលខោអាវ។ ចំណែកបុគ្គលិកម៉ាស្សាដេកនៅផ្នែកខាងក្រោយនៃជាន់ផ្ទាល់ដី។ គ្មានគ្រែទេ មានតែពូកដាក់ផ្ទាល់នឹងឥដ្ឋ និងមានម៉ាស៊ីនត្រជាក់។ ថៅកែសង់ឡៅតឿក្នុងបន្ទប់នោះ ដូច្នេះមានកន្លែងដេក និងដាក់ខោអាវ, មិនចង្អៀតឡើយ។ ខ្ញុំសុំដេកនៅក្រោម ព្រោះខ្ញុំសូវចូលចិត្តឡៅតឿ។ តាំងពីយប់ទីមួយដែលខ្ញុំនៅ ពេលខ្ញុំបិទភ្នែករៀបដេក ខ្ញុំតែងឃើញស្រីម្នាក់នៅបង្កាន់ដៃឡៅតឿ ក្នុងកាយវិការអើតមើលមកក្រោម។ ខ្ញុំមើលមិនឃើញមុខទេ ព្រោះនាងទម្លាក់សក់បាំងជិត។ ដំបូងខ្ញុំមិនអើពើទេ។ ប៉ុន្តែក្រោយទៅនៅទីនោះបានប្រាំថ្ងៃ, ឃើញទាំងប្រាំយប់, ខ្ញុំចាប់ផ្តើមសង្ស័យ។ ខ្ញុំបានសួរបុគ្គលិកផ្សេងៗ, ពួកគេសុទ្ធតែមកនៅមុនខ្ញុំ, គ្មាននរណាឃើញអ្វីទេ។ ឮដូច្នោះ ខ្ញុំចាប់ផ្តើមមិនស្រួលក្នុងអារម្មណ៍។ ខ្ញុំគិតថា ប្រហែលជាជំនាងផ្ទះ, ប្រហែលជាខ្ញុំមិនបានសែន ពេលចូលមកនៅ, ដូច្នេះខ្ញុំក៏ទៅទិញចេកមកសែន។ សែនរួច យប់ហ្នឹង … Continue reading រឿង «មកពីប្រើរបស់ខ្មោច»