រឿង «ខ្មោចនាយិកា»

និពន្ធដោយ ភូ ចរិយា នេះនិយាយពីអ្នកគ្រូសុឃី នាយិកាសាលាមួយកន្លែងដែលបង្រៀនសិស្សផង និងឲ្យកន្លែងស្នាក់នៅដល់សិស្សផង។ គ្មាននរណាមិនល្បីអ្នកគ្រូសុឃីទេ។ គាត់កាចខ្លាំងណាស់។ ទាំងគ្រូទាំងសិស្ស ខ្លាចគាត់ឡើងញ័រ។ រៀងរាល់ថ្ងៃ គាត់តែងតែដើរត្រួតពិនិត្យគ្រប់ថ្នាក់ទាំងអស់។ បើសិនជាមានគ្រូណា បង្រៀនមិនត្រូវចិត្តរបស់គាត់ គាត់នឹងជេរគ្រូនោះ ហើយបណ្តេញចេញភ្លាមៗ។ បើជាសិស្សវិញ បើមានសិស្សណាម្នាក់មិនយកចិត្តទុកដាក់ក្នុងម៉ោងរៀន ឬធ្វើខុសនឹងវិន័យសាលា ពេលគាត់ចាប់បាន គាត់នឹងឲ្យសិស្សនោះចូលទៅក្នុងបន្ទប់របស់គាត់ រួចឲ្យគេបិទភ្នែកមិនឲ្យបើកសូមី្បតែបន្តិច ហើយយករបស់មកមួលត្រចៀករបស់សិស្សនោះ។ គ្រប់សិស្សដែលចូលទៅបន្ទប់អ្នកគ្រូសុឃី ដឹងតែចេញមកវិញជាមួយនឹងត្រចៀកហើមប៉ោងសឹងតែប៉ុនផ្លែត្នោត។ ប្រហែលជាដោយសារតែគាត់តឹងរឹងពេកទេដឹង វាប្រៀបដូចជាគាត់ដាក់សម្ពាធលើខ្លួនឯងដែរ ដូច្នេះគាត់ក៏គាំងបេះដូងស្លាប់នៅលើកៅអីក្នុងបន្ទប់ធ្វើការរបស់គាត់។ ក្រោយពេលអ្នកគ្រូសុឃីស្លាប់ សាលាក៏មាននាយកថ្មី។ និយាយពីគ្រូ និងសិស្សក្នុងសាលា ក្រោយអ្នកគ្រូសុឃីស្លាប់ ពួកគេសប្បាយចិត្ត ជាពិសេសគឺពួកសិស្សតែម្តង ដោយពួកគេគិតថា គាត់នឹងមិនអាចមកដាក់ពិន័យពួកគេទៀតឡើយ។ ប៉ុន្តែពួកគេខុសហើយ។ នៅពេលដែលសិស្សណាម្នាក់ធ្វើកំហុសនៅពេលថ្ងៃក្នុងម៉ោងសិក្សា នាពេលយប់ អ្នកគ្រូសុឃីនឹងទៅរកគេដល់បន្ទប់។ គាត់តែងតែបង្ហាញខ្លួននៅនឹងគ្រែរបស់គេ ដោយឲ្យឃើញក្បាលគាត់ធំ, ភ្នែកលៀន, បបូរមាត់ស្វាយ និងក្រចកវែងមុតស្រួច។ ជាទូទៅ ពេលដឹងថាមានខ្មោច សិស្សនឹងបិទភ្នែកមិនហ៊ានបង្ហើបឡើយ ហើយនឹងយកភួយមកគ្របតាំងពីចុងជើងដល់ក្បាល។ ពេលនោះអ្នកគ្រូសុឃី នឹឱនទៅជិត ហើយលៀនអណ្តាតដ៏ត្រជាក់ដូចជាទឹកកក និងវែងរបស់គាត់ចូលតាមក្រោមជាយភួយ ហើយលូកចូលទៅក្នុងរន្ធត្រចៀករបស់សិស្ស … Continue reading រឿង «ខ្មោចនាយិកា»