យ៉ាយ៉ា ១ : ក្រុមហ៊ុនដែលមិត្តគ្នាធ្វើការបានកាត់បន្ថយបុគ្គលិក។ ពេលនេះមិត្តគ្នាអត់ការងារធ្វើទេ។ គេធ្វើដាក់ពាក្យធ្វើការច្រើនកន្លែងហើយ តែគ្មានអ្នកទទួល។ យ៉ាយ៉ា ២ : តើមិត្តឯងធ្វើការខាងអី? យ៉ាយ៉ា ១ : គេធ្លាប់ជាបុគ្គលិកលក់ផ្ទះ, ដី និងខុនដូ។ យ៉ាយ៉ា ២ : តើគេចូលចិត្តបណ្តាញសង្គមទេ? យ៉ាយ៉ា ១ : ចូលចិត្តតើ។ គេមានគណនីសឹងតែគ្រប់បណ្តាញសង្គម។ យ៉ាយ៉ា ២ : អ៊ីចឹងអំឡុងនេះ គេអាចធ្វើវីដេអូនិយាយពីបទពិសោធរបស់គេពេលធ្វើការជាបុគ្គលិកលក់។ ឧទាហរណ៍ ជាទូទៅ តើគេលក់ផ្ទះមួយបានក្នុងរយៈពេលប៉ុន្មានថ្ងៃ? តើវិធីសាស្ត្រអ្វីដែលគេប្រើដើមី្បលក់ផ្ទះបាន? តើគេជួបបញ្ហាអ្វីខ្លះ? តើគេធ្លាប់លក់ផ្ទះមិនដាច់សោះដែរឬទេ? ហេតុអី? តើអតិថិជនចូលចិត្តសួរសំណួរអ្វីជាងគេ ហើយតើគេឆ្លើយដូចម្តេច?។ល។ ជួនកាលគេអាចរកប្រាក់តាមរយៈការធ្វើវីដេអូ។ ជួនកាលមានក្រុមហ៊ុនអចលនទ្រព្យណាមួយបានឃើញ, គេក៏ចាប់អារម្មណ៍ ហើយហៅគេទៅធ្វើការក៏អាចថាបាន។ យ៉ាយ៉ា ១ : គំនិតល្អគួរសម។ គ្នានឹងទៅប្រាប់មិត្តភក្តិគ្នា៕ ** ** * Earn money by … Continue reading រកលុយដោយប្រើបទពិសោធដើរលក់ផ្ទះ