យ៉ាយ៉ា ១ : ប្អូនគ្នារៀនចប់មហាវិទ្យាល័យ តែដាក់ការងារកន្លែងណាក៏គេមិនទទួល។ គេថាមកពីនាងគ្មានបទពិសោធ។ យ៉ាយ៉ា ២ : តើប្អូនឯងរៀនជំនាញអី? យ៉ាយ៉ា ១ : ជំនាញ copy writing។ យ៉ាយ៉ា ២ : តើគេលេងបណ្តាញសង្គមទេ? យ៉ាយ៉ា ១ : លេង។ យ៉ាយ៉ា ២ : អ៊ីចឹងល្អហើយ។ គេអាចសរសេរដាក់លើបណ្តាញសង្គមរបស់គេ។ យ៉ាយ៉ា ១ : តើឲ្យគេសរសេរពីអ្វីទៅ? គេទើបរៀនចប់ គេរកគំនិតសរសេរមិនបានទេ។ យ៉ាយ៉ា ២ : គេអាចសរសេរទាក់ទងនឹងបទពិសោធអំឡុងរៀនដូចជា គ្រូដាក់លំហាត់អ្វីឲ្យធ្វើ ហើយគេធ្វើលំហាត់នោះយ៉ាងដូចម្តេច។ តទៅថ្ងៃមុខ គេអាចនឹងរកប្រាក់ដោយប្រើបទពិសោធផ្ទាល់ខ្លួនរបស់គេ, តាមរយៈបង្រៀនអនឡាញទៅដល់និស្សិតជំនាន់ក្រោយដែលចូលសិក្សាជំនាញនេះ៕ ** ** * Earn money through sharing experience in school yaya … Continue reading យកបទពិសោធក្នុងសាលាមករកលុយ