និពន្ធដោយ ភូ ចរិយា ផ្ទះខ្ញុំជាដីឡូមានចិញ្ចឹមមាន់ និងទា។ ថ្ងៃមួយ ខ្ញុំកំពុងឈរជជែកជាមួយមីងខ្ញុំ ស្រាប់តែមាន់មួយនៅសុខៗក៏ប្រកាច់ រួចហើយក៏ដាច់ខ្យល់ងាប់ទៅ។ ខ្ញុំសួរមីង៖ «មាន់ហ្នឹងកើតអីមីង? អម្បាញ់មិញឃើញក្រាបស្រួលសោះហ្នឹង។» មីងតប៖ «សង្ស័យខ្មោចកាច់ ព្រោះពេលវាក្រាប មីងឃើញខ្មោចស្រីមួយអង្គុយក្បែរវា។ មើលទៅខ្មោចស្រីហ្នឹងកាច់មាន់ហ្នឹងងាប់ហើយ។» ខ្ញុំជឿមីងខ្ញុំ ព្រោះម៉ាភូមិ គេដឹងគ្រប់គ្នាថាគាត់មើលឃើញខ្មោច។ ខ្ញុំពោល៖ «យី ខ្មោចអាក្រក់ដល់ហើយ។ មិនលើកលែងសូមី្បតែសត្វ។» និយាយចប់ ពួកយើងក៏ចូលផ្ទះ។ ខ្ញុំទៅបន្ទប់ខ្ញុំ។ ខ្ញុំឡើងលើពូក ហើយបើកបង្អួច ស្រាប់តែខ្ញុំភ្ញាក់ព្រើតស្រែកយ៉ៃ ដោយសារតែឃើញខ្មោចបង្ហាញខ្លួននៅមាត់បង្អួច។ ខ្មោចនោះសស្គុសដូចផ្សែងអ័ព្ទ តែមើលដឹងរូបរាង, ភេទ និងអាយុ។ គេជាខ្មោចស្រី នៅក្មេងគួរសម។ ខ្ញុំខ្លាច ក៏រត់ទៅឱបខ្នើយនៅក្បាលគ្រែ រួចពោលទាំងញ័រមាត់៖ «កុំមកធ្វើបាបខ្ញុំអី។ ចាំខ្ញុំសែនឲ្យ។» ខ្មោចស្រីនោះច្រត់ចង្កេះស្រែកក្តែងៗ៖ «នែ! យើងមិនមែនមកចង់បានរបស់ស៊ីទេ។ យើងចង់មករកយុត្តិធម៌ឲ្យខ្លួនយើង។ យើងមិនបានកាច់មាន់ហ្នឹងងាប់ទេ។ យើងសុំប្រាប់ឲ្យច្បាស់។» «មីងខ្ញុំមើលឃើញខ្មោច។ គាត់ឃើញមីងខ្មោចឯងនៅក្បែរមាន់។ គាត់មិនកុហកទេ។» «អើ! គាត់មិនកុហកទេ តែនិយាយពន្លើស។ យើងនៅក្បែរមាន់មែន … Continue reading រឿង «កុំចេះតែទម្លាក់កំហុសលើខ្មោច»