យ៉ាយ៉ា ១ ៖ ពួកម៉ាក, គ្នាកំពុងគិតថាតើគ្នាគួរចាប់យកមុខរបរអី។ តើឯងមានយោបល់អីទេ? យ៉ាយ៉ា ២ ៖ តើឯងចូលចិត្តខាងអី? យ៉ាយ៉ា ១ ៖ គ្នាចូលចិត្តផ្នែកព្យាបាល ឬផ្នែកជួយសម្រួលការឈឺចាប់។ យ៉ាយ៉ា ២ ៖ អ៊ីចឹងឯងអាចធ្វើជាអ្នកម៉ាស្សា ឬពេទ្យចលនា។ យ៉ាយ៉ា ១ ៖ តើពីរហ្នឹងខុសគ្នាយ៉ាងម៉េច? យ៉ាយ៉ា ២ ៖ បើសិនឯងចង់ចំណាយពេលរៀនតិច ហើយឆាប់បានចេញធ្វើការ និងរកប្រាក់ អ៊ីចឹងឯងគួររើសយកធ្វើជាអ្នកម៉ាស្សា។ ប៉ុន្តែរបរនេះមិនសូវបានប្រាក់ច្រើនទេ។ បើសិនជាចង់បានប្រាក់ច្រើន ឯងគួរធ្វើជាពេទ្យចលនា គ្រាន់តែឯងក៏ត្រូវចំណាយច្រើនដែរ ដូចជាចំណាយពេលរៀនលើសពីពីរឆ្នាំ និងត្រូវព្យាយាម និងខំប្រឹងរៀន៕ A masseuse or a chiropractor? yaya 1 : Hey friend, I am thinking about what job I … Continue reading អ្នកម៉ាស្សាឬពេទ្យចលនា?