រឿង «កូនស្រីអ្នកលក់អេតចាយ»

និពន្ធដោយ ភូ ចរិយា សុភាជាកូនរបស់ពូសាន និងមីងសុផា។ អ្នកទាំងពីរមានរបរ​ជាអ្នកលក់​ទិញ​អេតចាយ។ ក្នុងផ្ទះពីរល្វែងធំៗផ្ទុកពេញទៅដោយអេតចាយ។ សុភានាងខ្មាសគេ ព្រោះតែឪពុកម្តាយជាអ្នករកស៊ីមុខរបរនេះ។ នាងមិនដែលឲ្យ នរណាស្គាល់​ផ្ទះ​ឡើយ។ ពេលមិត្តភក្តិសួរពីមុខរបររបស់ប៉ាម៉ាក់ នាងនិយាយពីអ្វីផ្សេងវិញ។ ថ្ងៃនេះ សុភាអង្គុយនៅលើផ្ទះស្តាប់ចម្រៀង។ កំពុងតែជក់ចិត្ត ទូរស័ព្ទ​ក៏រោទ៍ឡើង។ នាងទទួល៖ «អាឡូ ភា! (សំឡេងនិយាយពីក្នុងទូរស័ព្ទ) គ្នាណា៎!» «អឺ! មានការអីអាវី?» «ល្ងាចនេះ គ្នាមានជប់លៀងនៅផ្ទះ។ ឯងមកលេងដែរម៉ោ?» «ចាំមើលសិន! មិនដឹងថាបានទៅឬអត់ទេ។» «ម៉ោៗ ចាំមើលអី សុំប៉ាម៉ាក់ឯងទៅ។ បើអត់មានអីជិះ គ្នាទៅ​យកក៏បានដែរ។» «មិនបាច់ទេ មិនបាច់មកទេ! (សុភាពោលឃាត់) គ្នាទៅខ្លួនឯង​ក៏បាន។» «អឺ! កុំភ្លេចណា៎។» «អូខេ! ល្ងាចនេះជួបគ្នា។» សុភាដាក់ទូរស័ព្ទចុះ នាងព្រួយខ្លាចប៉ាម៉ាក់មិនអនុញ្ញាត។ ដល់ពេលបាយថ្ងៃត្រង់ សុភាញ៉ាំបណ្ដើរ លួចសម្លឹងប៉ាម៉ាក់នាងបណ្ដើរ។ នាងមានការអល់អែក មួយសន្ទុះនាងក៏សម្រេចចិត្តសុំ៖ «ប៉ាម៉ាក់! ល្ងាចនេះពួកម៉ាកកូនហៅទៅជប់លៀងផ្ទះរបស់គេ (នាង​និយាយ​តិចៗឱនមុខចុះ)។» ពូសានសម្លឹងមុខកូន រួចក៏អនុញ្ញាត៖ «អើ! … Continue reading រឿង «កូនស្រីអ្នកលក់អេតចាយ»