គន្លឹះ ៤ ដើមី្បធ្វើរបាយការណ៍លឿន

អត្ថបទលើកនេះ នាងខ្ញុំសុំបង្ហាញជូនពីគន្លឹះដើមី្បធ្វើរបាយការណ៍លឿន។ សុំបញ្ជាក់ថាគន្លឹះទាំងនេះជាវិធីសាស្ត្រផ្ទាល់ខ្លួន។ លោកអ្នកអាចអានយកជាគំនិត។ ក្នុងករណីដែលលោកអ្នកយកគំនិតរបស់នាងខ្ញុំទៅប្រើប្រាស់ សូមមេត្តាកែច្នៃ និងកែសម្រួលតាមការគួរ។ ដើមី្បធ្វើរបាយការណ៍បានលឿន៖ ១. នាងខ្ញុំមានគំរូទុក (ដូចក្នុងរូប)។ ២. នាងខ្ញុំធ្វើគំរូមួយៗគ្រប់ប្រភេទរបាយការណ៍។ ឧទាហរណ៍ បើមានការចាត់តាំងឲ្យនាងខ្ញុំធ្វើរបាយការណ៍ប្រជុំទូទៅ នាងខ្ញុំនឹងយកគំរូរបាយការណ៍ប្រជុំទូទៅចេញមកភ្លាម។ ៣. គ្រប់របាយការណ៍ដែលនាងខ្ញុំធ្លាប់បានធ្វើ គឺនាងខ្ញុំរក្សាទុក។ ទីមួយដើមី្បទុកជាឯកសារ ទីពីរដើមី្បបង្ការនៅពេលភ្លេច។ បើសិនជាភ្លេច នោះនាងខ្ញុំអាចមើលរបាយការណ៍ពីមុនទាំងនេះ ហើយនាងខ្ញុំអាចនឹងនឹកឃើញថាត្រូវសរសេររបាយការណ៍ដូចម្តេច ត្រូវប្រើពាក្យពេចន៍យ៉ាងណាខ្លះ។ល។ ៤. នាងខ្ញុំមានទម្លាប់អានរបាយការណ៍របស់អ្នកដទៃ។ នៅពេលទំនេរ នាងខ្ញុំឆ្លៀតយករបាយការណ៍របស់នាយកដ្ឋានផ្សេងៗមកអាន។ នាងខ្ញុំគ្រាន់តែអានត្រួសៗ។ បើសិនជាមានរបាយការណ៍ណាមួយដែលនាងខ្ញុំមិនដែលឃើញ ឬរបៀបសរសេរប្លែក នាងខ្ញុំនឹងថតចម្លងរបាយការណ៍នោះភ្លាម ហើយយកមកអានលម្អិតនៅផ្ទះ ឬនៅពេលទំនេរពីការងារ ដើមី្បស្រាវជ្រាវថាតើរបាយការណ៍នោះនិយាយពីអ្វី ហេតុអីបានជាគេសរសេរដូច្នេះជាដើម។ អ្វីដែលនាងខ្ញុំចង់បង្ហាញជូនមានប៉ុណ្ណេះ។ សង្ឃឹមថា គន្លឹះនេះនឹងជួយដល់ប្រិយមិត្តទាំងឡាយដែលធ្វើការងាររដ្ឋបាល ជាពិសេសអ្នកធ្វើរបាយការណ៍។ អរគុណ។ ជួបគ្នាអត្ថបទក្រោយ៕ In this article, I would like to talk about the key to … Continue reading គន្លឹះ ៤ ដើមី្បធ្វើរបាយការណ៍លឿន