រឿង «ស្នេហាឥន្ទ្រី និងមាន់»

និពន្ធដោយ ភូ ចរិយា​ មានឥន្ទ្រីកម្លោះមួយក្បាលតែងហើរឆាបចាប់កូនមាន់កូនទាជាចំណី។ មានមាន់ញីមួយក្បាលតែងតែរត់ពួន ពេលឃើញឥន្ទ្រីនោះហោះមក។ ឥន្ទ្រីក៏ឃើញមាន់ញីនោះដែរ តែវាធ្វើហី ព្រោះមាន់ញីធំ ពិបាកនឹងចាប់។ ក្រោយមក មាន់ញីក៏ក្លាយជាមេមាន់។ ឯឥន្ទ្រីគឺជាកម្លោះចាស់។ ថ្ងៃមួយមេមាន់បណ្តើរកូនខ្ចីដើររកចំណីតាមជើងភ្នំ។ ពេលនោះ ឥន្រ្ទីបានហើរចុះមកដីចង់ចាប់កូនមាន់មួយរបស់មេមាន់នោះ តែចាប់ មិនបាន។ ស្រាប់តែមេមាន់ស្ទុះទៅវាយឥន្ទ្រី  ធ្វើឲ្យឥន្ទ្រីស្រឡាំងកាំង។ «យី យាយប៉ិនេះ ម៉េចអ៊ីចេះ។» ឥន្ទ្រីនឹកក្នុងចិត្ត។ ឥន្ទ្រីពិតជាភ្ញាក់ផ្អើលជាខ្លាំង ព្រោះវាស្គាល់មេមាន់នេះថាជាមាន់ញី ដែលកាលពីមុនជាសត្វកំសាក ស្រាប់តែថ្ងៃនេះឡើងសាហាវ វាយឥតដកដៃ វាយឡើងឥន្ទ្រីផ្ទប់នឹងជញ្ជាំងថ្មភ្នំ។ ដោយទប់មិនបាន ឥន្ទ្រីក៏ប្រញាប់ហោះគេចខ្លួន។ មុននឹងហោះទៅ មេមាន់ឆ្លៀតធាក់គូទឥន្ទ្រីបានមួយជើងទៀត។ ប៉ុន្តែឥន្ទ្រីមិនបានខឹងគុំកួននឹងមេមាន់ទេ វាបែរជាលង់ស្រឡាញ់មេមាន់ ដកចិត្តមិនរួច។ វាចងចាំគ្រប់សកម្មភាពដែលមេមាន់វាយវា ជាពិសេសមួយជើងចុងក្រោយ។ ឥន្ទ្រីបានសម្រេចចិត្តថា នឹងតាមស្រឡាញ់មេមាន់ឲ្យបាន។ វាខំរកនឹកយុទ្ធសាស្ត្រ ចុងក្រោយក៏រើសយកវិធី «ស្រឡាញ់ម៉ែបំពេរកូន»។ ថ្ងៃបន្ទាប់ ឥន្ទ្រីបានហើរពាំចំណីបម្រុងនឹងទៅឲ្យកូនមាន់ តែមិនទាន់បានចូលទៅជិតកូនមាន់ផង ក៏ត្រូវមេមាន់ច្រាស់ និងធាក់ដូចលើកមុន ព្រោះគិតថាឥន្ទ្រីចង់មកចាប់កូនខ្លួន។ ឥន្ទ្រីត្រូវដោះខ្លួនសិន ព្រោះខ្លាចងាប់ ខានបានស្គាល់រសជាតិអូន។ វាតែងតែពាំចំណីទៅឲ្យយកូនមាន់រាល់ថ្ងៃ ហើយវាក៏ត្រូវមេមាន់វាយឡើងទ្រោមខ្លួនដែរ … Continue reading រឿង «ស្នេហាឥន្ទ្រី និងមាន់»