រៀបរៀងដោយ ភូ ចរិយា រក្សាសិទ្ធិ សូមគោរពជូន ....................... តាមរយៈ ៖ ..................... កម្មវត្ថុ ៖ សំណើសុំទិញសម្ភារប្រើប្រាស់ប្រចាំថ្ងៃ សេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពស្នើសុំ ......... មេត្តាអនុញ្ញាត ដើមី្បទិញសម្ភារប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន សម្រាប់ប្រើប្រាស់ក្នុង .....។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ........... មេត្តាពិនិត្យ និងសម្រេចដោយក្តី អនុគ្រោះ។ សូម ...... មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។ ថ្ងៃ..................... ខែ......... ព.ស. ..... រាជធានីភ្នំពេញ, ថ្ងៃទី....... ខែ........ គ.ស. ..... ហត្ថលេខា
Month: December 2021
ពាក្យសរសេរដោយ «ល» «ឡ»
ពាក្យខ្មែរជាច្រើន ដែលសរសេរមាន ព្យញ្ជនៈ «ល» «ឡ»។ ភាគច្រើនសរសេរច្រឡំ កុំថាគេកុំថាខ្ញុំ ច្រឡំដូចតែគ្នា។ ជាទូទៅដើមី្បដឹងថា ពាក្យនោះគួរសរសេរនឹង «ល» ឬ «ឡ» គឺត្រូវយកវចនានុក្រមខ្មែរជាសម្អាង។ ពាក្យខ្លះសរសេរបានទាំង «ល» និង «ឡ»។ ចំពោះពាក្យដែលសរសេរបានទាំងព្យញ្ជនៈ «ល» «ឡ» អ្នកប្រើមានមតិខុសៗគ្នា។ ឧទាហរណ៍ ខ្ញុំចូលចិត្តសរសេរ «ស្រឡាញ់»។ ហេតុផលទីមួយ ពេលបើកវចនានុក្រម នៅខាងចុងនៃពាក្យ «ស្រឡាញ់» មានបើកវង់ក្រចក និងសរសេរថា «ម.ព. ស្រលាញ់» ដែលមានន័យថា «មើលពាក្យ ស្រលាញ់»។ បើឃើញបែបនេះមានន័យថា «ស្រលាញ់» ដែលសរសេរនឹង «ល» ជាមេពាក្យ។ ភាគច្រើន ពេលជួបករណីដូច្នេះ ខ្ញុំឮគេថា គួរតែសរសេរតាមមេពាក្យ មានន័យថា ត្រូវសរសេរ «ស្រលាញ់»។ ប៉ុន្តែពេលខ្ញុំបើកមើលពាក្យ «ស្រលាញ់» ខ្ញុំមិនឃើញមានការបញ្ជាក់ថា សរសេរព្យញ្ជនៈ «ឡ» ខុសនោះទេ។ ដូច្នេះមានន័យថា … Continue reading ពាក្យសរសេរដោយ «ល» «ឡ»